
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមជាវាគ្មិន និងថ្លែងសុន្ទរកថាក្នុងកម្មវិធី Industrial Cooperation and Development នៅក្រុងXining នៃខេត្តQinghai
ខេត្តឈីងហៃ, ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយតំណាងប្រទេសតាមដងទន្លេរមេគង្គ-ឡានឆាង រួមមានៈ ចិន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃបានអញ្ជេីញចូលរួមជាវាគ្មិន និងថ្លែងសុន្ទរកថាក្នុងកម្មវិធី Industrial Cooperation and Development នៃវេទិកា Lancang-Mekong Cooperation Dialogue at the Source ដែលផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានដ៏ថ្លៃថ្លាឯកឧត្ដម Wang Danan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឈីងហៃ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សខេត្តឈីងហៃ ។









