ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ
សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយបន្តផ្ទាល់
ពិធីបិទសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ « រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៃព្រះរាជាណាចក្រកម្ពុជា និងសន្និសីទសារព័ត៌មាន


សកម្មភាពថ្នាក់ដឹកនាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចរកវិទ្យាបានវិវត្តក្លាយជាវិបត្តិសកល និងបានជះផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ព្រមទាំងអាជីវកម្ម និងស្ថាប័នជាច្រើននៅគ្រប់តំបន់នៃពិភពលោក។
ក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម ហ៊ឹម សុទិត្យា បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំតាំងបង្ហាញរូបភាពចំនួន ៥ផ្ទាំង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកើតចេញពីដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់វិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដោយផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីការដោះស្រាយនយោបាយដោយទូលំទូលាយចំពោះវិបត្តិកម្ពុជា។

សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣(Constitution Day)! សូមអញ្ជើញទស្សនាចម្រៀងបទ «រដ្ឋធម្មនុញ្ញឆ្នាំ៩៣»
អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣(Constitution Day)!
សូមអញ្ជើញទស្សនាចម្រៀងបទ «រដ្ឋធម្មនុញ្ញឆ្នាំ៩៣»
រូបភាពឯកសារ វីដេអូប្រវត្តិសាស្ត្រ នៃការយាងនិវត្តមកកាន់មាតុភូមិកម្ពុជាវិញ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ អមដង្ហែដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញរៀបចំអាហារពេលល្ងាច ជូនបណ្តាគណៈប្រតិភូជាន់ខ្ពស់ និងអង្គការអន្តរជាតិ CCOS AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញរៀបចំអាហារពេលល្ងាច ជូនបណ្តាគណៈប្រតិភូជាន់ខ្ពស់ និងអង្គការអន្តរជាតិ CCOS
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អញ្ជើញរៀបចំអាហារពេលល្ងាច ជូនបណ្តាគណៈប្រតិភូជាន់ខ្ពស់ និងអង្គការអន្តរជាតិ ដែលបានចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលកម្ពុជាជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា និង យឹម សុវឌ្ឍនា
ប្រភព៖ AKP News


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
Receiving a courtesy call and having a discussion with Her Excellency Milena Caridad Zaldivar Piedra, Ambassador Extraordinary and Plenipotentiary of the Republic of Cuba to the Kingdom of Cambodia, at Peace Palace.
Phnom Penh, Wednesday afternoon, 23 September 2026
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស។
ក្រុមហ៊ុនបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើទីផ្សារទេសចរណ៍អន្តរជាតិ ដែលជួយពង្រឹងការស្តារវិស័យទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនមូលដ្ឋាន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)


សកម្មភាពថ្នាក់ដឹកនាំ
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក នូ សំណាត នាយករងរដ្ឋបាលសាលាខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
ព្រឹក ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក នូ សំណាត នាយករងរដ្ឋបាលសាលាខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី បើកសិក្ខាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង«ការវិភាគ និងព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ច សម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ» នៅសណ្ឋាគារសង្គហមិត្តខេត្តកែប។

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប និងរដ្ឋលេខាធិការក្រសួងរៀបចំដែនដី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា
អភិបាលខេត្តកែប និងរដ្ឋលេខាធិការក្រសួងរៀបចំដែនដី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ «កាលណាមានផ្លូវ គឺមានសង្ឃឹម»
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ «កាលណាមានផ្លូវ គឺមានសង្ឃឹម»


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប និងរដ្ឋលេខាធិការក្រសួងរៀបចំដែនដី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា
កែប៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍវិស័យអប់រំ ដោយណែនាំឱ្យគ្រប់សាលារៀនយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាឱ្យបានល្អប្រសើរ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព អនាម័យ និងភាពសមរម្យសម្រាប់សិស្សានុសិស្ស។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យយកចិត្តទុកដាក់ជាពិសេសលើអនាម័យក្នុងបន្ទប់ទឹក និងបរិវេណសាលារៀន ព្រមទាំងធានាឱ្យមានការសម្អាត និងថែទាំជាប្រចាំ។ ការរៀបចំបរិស្ថានសាលារៀនឱ្យបានល្អ នឹងរួមចំណែកបង្កើតបរិយាកាសកក់ក្តៅ សុវត្ថិភាព និងជំរុញចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការមកសិក្សា។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប÷ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ៕
រសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ
ទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប÷ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ៕


សកម្មភាពថ្នាក់ដឹកនាំ
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មតាមបណ្តាខេត្ត តំណាងសមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំសួនឧស្សាហកម្ម និងតំណាងសហគ្រាស សរុបជាង៣០០នាក់។

