
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក នូ សំណាត នាយករងរដ្ឋបាលសាលាខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
ព្រឹក ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តកែប៖ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក នូ សំណាត នាយករងរដ្ឋបាលសាលាខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី បើកសិក្ខាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង«ការវិភាគ និងព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ច សម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ» នៅសណ្ឋាគារសង្គហមិត្តខេត្តកែប។








