ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប មានប្រសាសន៍ថា នឹងលុបបំបាត់សំណង់មិនរៀបរយនៅខេត្តកែប ដោយ៖ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប មានប្រសាសន៍ថា នឹងលុបបំបាត់សំណង់មិនរៀបរយនៅខេត្តកែប
ដោយ៖ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប


សកម្មភាពអាជ្ញាធរ
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដេីម្បីពិនិត្យពិភាក្សាឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងលេីកទិសដៅអនុវត្តបន្តខែបន្ទាប់ របស់មន្ទីរព័ត៌មានខេត្តកែប រួមជាមួយនឹងបញ្ហាផ្សេងៗ ៕
សាលប្រជុំមន្ទីរព័ត៌មានខេត្តកែប ,នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដេីម្បីពិនិត្យពិភាក្សាឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងលេីកទិសដៅអនុវត្តបន្តខែបន្ទាប់ របស់មន្ទីរព័ត៌មានខេត្តកែប រួមជាមួយនឹងបញ្ហាផ្សេងៗ ៕


សកម្មភាពអាជ្ញាធរ
កែប៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំបិទការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកែប របស់អាជ្ញាធរសវនកម្មជាតិ តាមរយៈប្រព័ន្ធ zoom នៅសាលប្រជុំតូចសាលាខេត្ត។
រសៀល ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
កែប៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំបិទការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកែប របស់អាជ្ញាធរសវនកម្មជាតិ តាមរយៈប្រព័ន្ធ zoom នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពអាជ្ញាធរ
អគារថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលបានសាងសង់សម្រេចរួចរាល់ជាស្ថាពរ(ពិតជាស្អាតណាស់😘🥰) ប្រភព៖ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកែប 📍 ភូមិកែប សង្កាត់កែប ក្រុងកែប មន្ទីរព័ត៌មានខេត្តកែប
អគារថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលបានសាងសង់សម្រេចរួចរាល់ជាស្ថាពរ(ពិតជាស្អាតណាស់😘🥰)
ប្រភព៖ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកែប
📍 ភូមិកែប សង្កាត់កែប ក្រុងកែប
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពអាជ្ញាធរ
រសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ លោក អ៊ឹមបញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត។
រសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ លោក អ៊ឹមបញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពអាជ្ញាធរ
កម្ពុជា-EU បន្តចាប់ដៃគ្នារក្សារតនសម្បត្តិជាតិ! ឯកឧត្តម ឌិត ទីណា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចុះពិនិត្យការអភិរក្សសត្វផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ
កម្ពុជា-EU បន្តចាប់ដៃគ្នារក្សារតនសម្បត្តិជាតិ! ឯកឧត្តម ឌិត ទីណា និងអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចុះពិនិត្យការអភិរក្សសត្វផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រតិបត្តិការអភិរក្ស «រតនសម្បត្តិជាតិ» នេះ សម្រេចបានក្រោមការសហការរវាងអគ្គនាយកដ្ឋានជលផល និងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងនេះផ្តោតលើការបង្កើតតុល្យភាពរវាងការការពារសត្វផ្សោត និងការលើកស្ទួយជីវភាពប្រជានេសាទ តាមរយៈការបង្កើតមុខរបរថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើផលនេសាទ និងជំរុញឱ្យសហគមន៍ចូលរួមទប់ស្កាត់បទល្មើសជលផលប្រកបដោយចីរភាព៕
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)


សកម្មភាពអាជ្ញាធរ
ខេត្តកែប÷ កិច្ចប្រជុំបញ្ចប់ករណីវិវាទដីធ្លីរវាងឈ្មោះ លេង សុខុម និងឈ្មោះ ហាន វិរិយា(តំណាងឈ្មោះ ឯម ណារិទ្ធ) ក្រោមអធិបតីភាពលោក ញ៉ន សិទ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត៕
រសៀល ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប÷ កិច្ចប្រជុំបញ្ចប់ករណីវិវាទដីធ្លីរវាងឈ្មោះ លេង សុខុម និងឈ្មោះ ហាន វិរិយា(តំណាងឈ្មោះ ឯម ណារិទ្ធ) ក្រោមអធិបតីភាពលោក ញ៉ន សិទ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត៕

សកម្មភាពអាជ្ញាធរ
គណៈកម្មាធិការអ.ន.ក.ខេត្តកែប ផ្តោតការចុះយកចិត្តទុកដាក់លើកស្ទួយជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា Connect with សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
គណៈកម្មាធិការអ.ន.ក.ខេត្តកែប ផ្តោតការចុះយកចិត្តទុកដាក់លើកស្ទួយជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា
Connect with សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន


សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
ខេត្តកែប៖ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានលើកឡើងថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជួយដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ឱ្យមានជំនាញសម្រាប់បង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន មន្ទីរកិច្ចការនារីខេត្តកែប បានបង្កើតមណ្ឌលបណ្តុះបណ្តាលកាត់ដេរចំនួន២ទីតាំង គឺនៅភូមិថ្មី និងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។
លោកស្រី អ៊ូ សុគន្ធី បានលើកឡើងដូចនេះ ក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពី «យេនឌ័រ និងអាជីវកម្ម» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកនាយក លោកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តអាជីវកម្ម នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង សរុបប្រមាណ៧៥រូប។


សកម្មភាពអាជ្ញាធរ
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខភរិយារបស់លោក ហាន ឆន អនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកនៅគេហដ្ឋាន
ខេត្តកែប៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខភរិយារបស់លោក ហាន ឆន អនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅឃុំបានាវ ស្រុកឈូក ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះ លោក រស់ ឧត្តុង្គ និងក្រុមការងារ បានសម្តែងនូវក្តីអបអរសាទរ និងជូនពរដល់ម្តាយ និងទារក ឱ្យមានសុខភាពល្អ បរិបូរណ៍ដោយសេចក្តីសុខ សុភមង្គល និងភាពចម្រុងចម្រើនក្នុងក្រុមគ្រួសារ។


សកម្មភាពអាជ្ញាធរ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ”
ខេត្តកែប៖ នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ” ក្រោមអធិបតីភាពរបស់ លោក ងន វិសិដ្ឋ អនុប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន ដោយមានការចូលរួមពីតំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

