
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ”
ខេត្តកែប៖ នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ” ក្រោមអធិបតីភាពរបស់ លោក ងន វិសិដ្ឋ អនុប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន ដោយមានការចូលរួមពីតំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។









