ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
គួរទាំង ៦យ៉ាង នៅខេត្តកែប
បងប្អូនពុំគួររំលងរឿងទាំង ៦ យ៉ាងនេះ ប្រសិនបើធ្វើដំណើរកម្សាន្តមកកាន់ទឹកទីខេត្តកែប នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅនីមួយៗ ៖


ទេសចរណ៍
ទីតាំងគួរស្នាក់នៅក្នុងខេត្តកែប
ដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប បងប្អូនគួរស្នាក់នៅ នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅនៃទីកន្លែងស្នាក់នៅ ៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសារដែលបានរងគ្រោះដោយហេតុការណ៍លិចទូក កាលពីខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យម្ដាយម្នាក់ និងកូនប្រុសពីរនាក់បាត់បង់ជីវិត ដោយបន្សល់ទុកស្វាមី និងកូនស្រីម្នាក់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខជាថ្មីចំពោះការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យសមាជិកគ្រួសារខិតខំតស៊ូជំនះការលំបាក និងបន្តកសាងជីវភាពរស់នៅ។
ទន្ទឹមនោះឯកឧត្តមក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារ និងបានផ្តាំផ្ញើយ៉ាងកក់ក្តៅដល់ក្មួយស្រី ដែលជាសមាជិកគ្រួសារនៅសល់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងអនាគតរបស់ខ្លួន ជួយគ្រួសារ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលអនាគត៕
អត្ថបទ៖ លោក សេស សង់
រូបភាព៖ ម៉ាត់ អ៊ូស្មាន និងហុីម ហ្សៃនី
មន្ទីរព័ត៌មានខេត្តកែប


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា


សកម្មភាពអាជ្ញាធរ
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់ និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខាសមាគមនារីខេត្តកែប បានប្រព្រឹត្តទៅនៅសាលប្រជុំសេះសសាលាខេត្តកែប ដែលមានសមាសភាពចូលរួមសរុបចំនួន១៥៥រូប។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ព្រឹក ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស
គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា
គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព និងអភិវឌ្ឍន៍ខេត្តកែប នៅសាលប្រជុំសេះសេសាលាខេត្ត។


អប់រំ និងកីឡា
កុមារ និងធម្មជាតិ 🌳🌿 ដើមចន្ទគិរីធំៗ បន្តផ្តល់ម្លប់ត្រជាក់ និងបរិយាកាសស្រស់ស្រាយដល់កុមារ នៅសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង សង្កាត់កែប ក្រុងកែប ជួយបង្កើតបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ និងជិតស្និទ្ធជាមួយធម្មជាតិ។
កុមារ និងធម្មជាតិ 🌳🌿
ដើមចន្ទគិរីធំៗ បន្តផ្តល់ម្លប់ត្រជាក់ និងបរិយាកាសស្រស់ស្រាយដល់កុមារ នៅសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង សង្កាត់កែប ក្រុងកែប ជួយបង្កើតបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ និងជិតស្និទ្ធជាមួយធម្មជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្ដកែប៖ កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ដ។


ទេសចរណ៍
ទីតាំងទេសចរណ៍គួរសាកល្បងនៅក្នុងខេត្តកែប
ដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប បងប្អូនគួរសាកល្បងបទពិសោធន៍ថ្មីៗ នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅទាំងនោះ ៖


ទេសចរណ៍
សម្រស់ឧទ្យានជាតិកែប ជាឋានសួគ៌កណ្ដាលក្រុងកែប 📍ក្រុងកែប ខេត្តកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប
សម្រស់ឧទ្យានជាតិកែប ជាឋានសួគ៌កណ្ដាលក្រុងកែប
📍ក្រុងកែប ខេត្តកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សេចក្តីជូនដំណឹង
សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

