ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ
សកម្មភាពថ្នាក់ដឹកនាំ
ការការពារកេរ្តិ៍ឈ្មោះខេត្ត និងការថែរក្សាសន្តិភាព
ការការពារកេរ្តិ៍ឈ្មោះខេត្ត និងការថែរក្សាសន្តិភាពគឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន ទេសចរ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
ជោគជ័យពិតប្រាកដរបស់ថ្នាក់ដឹកនាំ
ជោគជ័យពិតប្រាកដរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិគឺការបន្សល់ទុកនូវស្នាដៃ និងផលប្រយោជន៍វិជ្ជមាននៅក្នុងបេះដូង និងការចងចាំរបស់ប្រជាពលរដ្ឋគ្រប់ជំនាន

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់ សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ
សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់ សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»។
ពិធីបើកកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ។
កិច្ចប្រជុំនេះមានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារ ក៏ដូចជាកំណត់និយមន័យមុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រសួង៕
រូបថត៖ ខឹម សុវណ្ណារ៉ា

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសានដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសានដែលរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស។

សកម្មភាពថ្នាក់ដឹកនាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងអំណរសាទរជាមួយបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចំពោះសមិទ្ធផលថ្មី ដែលនឹងចូលរួមលើកកម្ពស់កម្រិតសុខុមាលភាព
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងអំណរសាទរជាមួយបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចំពោះសមិទ្ធផលថ្មី ដែលនឹងចូលរួមលើកកម្ពស់កម្រិតសុខុមាលភាព របស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច ការទាក់ទាញវិនិយោគទាំងក្នុងស្រុក និងពីបរទេស ការបង្កើតឱកាសការងារ និងកាត់បន្ថយចំណាកស្រុក និងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

សកម្មភាពថ្នាក់ដឹកនាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធទាំងអស់
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ជិតស្និទ្ធស្របតាមស្មារតី រួមគិត រួមធ្វើ និង រួមទទួលខុសត្រូវ ក្នុងការការពារសុខសន្តិភាព ធានាស្ថិរភាពនយោបាយ ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងថែទាំសុខដុមក្នុងខេត្តស្ទឹងត្រែង។
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

សកម្មភាពថ្នាក់ដឹកនាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកចិត្តឪពុកម្តាយ ចង់ឃើញកូនជោគជ័យ។
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកចិត្តឪពុកម្តាយ ចង់ឃើញកូនជោគជ័យ។
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក ង៉ុង សាន់ មន្ត្រីជាប់កិច្ចសន្យានៃការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកែប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
ខេត្តកែប៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក ង៉ុង សាន់ មន្ត្រីជាប់កិច្ចសន្យានៃការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកែប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឆ្លៀតក្នុងឱកាសនោះ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មាន និងក្រុមការងារ បានសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តរួមជាមួយនឹងថវិកា ទឹកដោះគោស្រស់ ជូនដល់លោក ង៉ុង សាន់ ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីអាចបន្តបំពេញការងាររបស់ខ្លួននាពេលខាងមុខ៕


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីឥទ្ធិពលខ្យល់ព្យុះបោកបក់ខ្លាំង
សេចក្ដីជូនដំណឹង ស្ដីពីឥទ្ធិពលខ្យល់ព្យុះបោកបក់ខ្លាំង


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជាអគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោស ព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន សិស្សានុសិស្ស និងអាជ្ញាធរ ឋិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកែប ខេត្តកំពត និងខេត្តកំពង់ស្ពឺ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

