
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក ង៉ុង សាន់ មន្ត្រីជាប់កិច្ចសន្យានៃការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកែប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
ខេត្តកែប៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក ង៉ុង សាន់ មន្ត្រីជាប់កិច្ចសន្យានៃការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកែប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឆ្លៀតក្នុងឱកាសនោះ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មាន និងក្រុមការងារ បានសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តរួមជាមួយនឹងថវិកា ទឹកដោះគោស្រស់ ជូនដល់លោក ង៉ុង សាន់ ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីអាចបន្តបំពេញការងាររបស់ខ្លួននាពេលខាងមុខ៕









