ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
ក្រោមការដឹកនាំប្រកបដោយថាមពលនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» សមិទ្ធផលក្នុងវិស័យធនធានទឹក សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ

ការងារធនធានទឹក និងឧតុនិយម:
ការងារវិស្វកម្មធនធានទឹក៖ គម្រោងជួសជុល ស្តារ និងសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រ មានចំនួន ២១ គម្រោង (ការងារសម្រេចបាន ៧០%) និង ៤ គម្រោង(មិនទាន់អនុវត្ត)។ ជួយបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២២ ១៩៥ ហិកតា ស្រូវប្រាំងចំនួន ២១ ២៨៦ ហិកតា និងដំណាំរួមផ្សំ ១ ៨១៥ ហិកតា។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ឆយវ៉ាន (Choi-wan) ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ឆយវ៉ាន (Choi-wan) ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។

សេចក្តីប្រកាសព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតកំណត់តួលេខប្រាក់ឈ្នួលដោយតំណាងត្រីភាគី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រេចត្រឹម ២១០ដុល្លារ។
ដោយឡែក រាជរដ្ឋាភិបាល ក៏បន្តរក្សាផ្ដល់ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារ ក្នុងអំឡុងពេលនៃវិបត្តិប្រេងឥន្ធនៈ ផងដែរ តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
ប្រភព៖ AKP News

សេចក្តីប្រកាសព័ត៌មាន
📢 សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
📢 សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
ក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
• ទទួលពាក្យ៖ ថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
• ដាក់ពាក្យ៖ ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹងភ្ជាប់មកជាមួយ។ 🇰🇭

សេចក្តីប្រកាសព័ត៌មាន
អនុក្រឹត្យស្តីពី ការចេញផ្សាយធនប័ត្រ ប្រភេទ ១០០០០០ រៀល គំរូថ្មី
អនុក្រឹត្យស្តីពី ការចេញផ្សាយធនប័ត្រ ប្រភេទ ១០០០០០ រៀល គំរូថ្មី

សេចក្តីប្រកាសព័ត៌មាន
អនុក្រឹត្យ ស្ដីពី ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល
អនុក្រឹត្យ ស្ដីពី ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល

សេចក្តីប្រកាសព័ត៌មាន
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។ ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
#ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ - ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
#ទិវាប្រកាសរដ្ឋធម្មនុញ្ញ
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ - ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

សេចក្តីប្រកាសព័ត៌មាន
អបអរសាទរខួប៣៣ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ(Constitution Day)
អបអរសាទរខួប៣៣ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ(Constitution Day)
នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣៣ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦)។
ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

សេចក្តីប្រកាសព័ត៌មាន
អបអរសាទរ ខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
អបអរសាទរ ខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

សេចក្តីប្រកាសព័ត៌មាន
កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។
ពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែជាការអះអាងពីកម្មសិទ្ធិលើមរតកអតីតកាលទេ។ វាមានន័យជ្រាលជ្រៅជាងនេះ គឺខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងជាអ្នកមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។

សេចក្តីប្រកាសព័ត៌មាន
សេចក្ដីណែនាំ ស្តីពី ការពង្រឹង និងលើកកម្ពស់សីលធម៌សង្គម និងការការពារតម្លៃវប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្រ្តី ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកែប