ព័ត៌មានក្នុងខេត្ត

ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ថ្លែងអំណរគុណសប្បុរសជនជិតឆ្ងាយ បានបរិច្ចាគថវិកា ក្នុងបុព្វហេតុរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌
សកម្មភាពថ្នាក់ដឹកនាំ
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ថ្លែងអំណរគុណសប្បុរសជនជិតឆ្ងាយ បានបរិច្ចាគថវិកា ក្នុងបុព្វហេតុរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ថ្លែងអំណរគុណសប្បុរសជនជិតឆ្ងាយ បានបរិច្ចាគថវិកា ក្នុងបុព្វហេតុរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ កែប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ព្រមទាំងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសេះសសាលាខេត្តកែប។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារ: និងធនធាននានា ដេីម្បីគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក្នុងការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទីនេះគឺជាសមាគមន៍មនុស្សធម៌ដ៏ធំមួយ ដែលតែងតែឈរនៅជួរមុខក្នុងការជួយដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលជួបការលំបាក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ មិនប្រកាន់និន្នាការនយោបាយ សាសនា ឬវណ្ណៈណាមួយឡើយ។ ជាក់ស្តែង ក្រោមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម» សាខាកាកបាទក្រហមខេត្តកែប បានចុះជួយប្រជាពលរដ្ឋជាបន្តបន្ទាប់ ទាំងក្នុងគ្រោះមហន្តរាយធម្មជាតិ គ្រោះអគ្គិភ័យ ករណីជំងឺ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាដើម។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងពេលខាងមុខ សាខាកាកបាទក្រហមខេត្តកែប នឹងបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយផ្តោតសំខាន់លើការអប់រំ និងផ្សព្វផ្សាយអំពីការបង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង ការថែរក្សាសុខភាព និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកសាងសហគមន៍មួយដែលមានសុខភាពល្អ និងការរស់នៅប្រកបដោយគុណភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តចូលរួមគាំទ្រ និងរួមកម្លាំងជាមួយកាកបាទក្រហមកម្ពុជា ដើម្បីពង្រីកវិសាលភាពការងារមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយ និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែង៕ អត្ថបទ៖ លោក ង៉ុង សាន់
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុងពិធីជួបជុំ សំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានរបស់សមាគមបណ្តាញកសិករតេជោ ជូនដល់ប្រជាកសិករតាមបណ្តាក្រុង ស្រុក នៅភូមិសាស្ត្រខេត្តកែប នៅសាលប្រជុំសាលាក្រុងកែប៕
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុងពិធីជួបជុំ សំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានរបស់សមាគមបណ្តាញកសិករតេជោ ជូនដល់ប្រជាកសិករតាមបណ្តាក្រុង ស្រុក នៅភូមិសាស្ត្រខេត្តកែប នៅសាលប្រជុំសាលាក្រុងកែប៕
រសៀលថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កែប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុងពិធីជួបជុំ សំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានរបស់សមាគមបណ្តាញកសិករតេជោ ជូនដល់ប្រជាកសិករតាមបណ្តាក្រុង ស្រុក នៅភូមិសាស្ត្រខេត្តកែប នៅសាលប្រជុំសាលាក្រុងកែប៕
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
លោក ហ៊ួរ មិថុនា អភិបាលរង តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយអាជ្ញាធរស្រុក និងមន្ទីរជំនាញ បានដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៧គ្រួសារ
សកម្មភាពថ្នាក់ដឹកនាំ
លោក ហ៊ួរ មិថុនា អភិបាលរង តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយអាជ្ញាធរស្រុក និងមន្ទីរជំនាញ បានដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៧គ្រួសារ
លោក ហ៊ួរ មិថុនា អភិបាលរង តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយអាជ្ញាធរស្រុក និងមន្ទីរជំនាញ បានដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៧គ្រួសារ និងមណ្ឌ លសុខភាពអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឈានដល់ការបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការសម្របសម្រួល និងពិភាក្សាគ្នាប្រកបដោយការយោគយល់។ ជាលទ្ធផល ប្រជាពលរដ្ឋបានស្ម័គ្រចិត្តព្រមព្រៀងប្រគល់ដីមួយផ្នែកបន្ថែមទៀត ជូនមណ្ឌលសុខភាពអង្កោល ដើម្បីពង្រីកទីតាំង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សំដៅបង្កើនសមត្ថភាពក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ កែប, ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ណែនាំអភិបាលរងខេត្តកែបថ្មីទាំង៣រូប ពង្រឹងកិច្ចសហការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ណែនាំអភិបាលរងខេត្តកែបថ្មីទាំង៣រូប ពង្រឹងកិច្ចសហការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
កែប៖ អភិបាលរងខេត្តកែបថ្មី ចំនួន៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកែប។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា សម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ដែលបានខិតខំសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនប្រជាជននិងរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់អភិបាលរងខេត្តថ្មីទាំង៣រូប ត្រូវសហការគ្នា ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចុះជិតជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។ ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីពាក់ព័ន្ធ រួមគ្នាជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ស្របតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តខេត្តកែបកាន់តែច្រើន។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីរក្សាសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ គួរបញ្ជាក់ជូនដែរថា អភិបាលរងខេត្តថ្មីទាំង៣រូប រួមមាន៖១- លោក លី សាវេត ផ្ទេរពីអភិបាលរងខេត្តតាកែវ មកជាអភិបាលរងខេត្តកែប២- លោក សុខ រស់ ផ្ទេរពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងខេត្តកែប ៣- លោក សែម រមនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប៕ អត្ថបទ៖ ង៉ុង សាន់
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង
ខេត្តកោះកុង​,​ នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ នេះ​ ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​នាយឧត្តមសេនីយ៍​​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ព្រមទាំង​លោកជំទាវ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ពិធី​នេះក៏បានការអញ្ជេីញចូលរួមជាវត្តមានដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​ សម្ដេច​ពិជ័យសេនា​ ទៀ បាញ់​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងស្ដូបនយោបាយឈ្នះ ឈ្នះ​ ព្រមទាំង​លោកជំទាវ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុងនេះ មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃសន្តិភាព រំលឹកដល់ការលះបង់ និងគតិបណ្ឌិតនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាកន្លែងផ្ទុកនូវប្រវត្តិសាស្ត្រពិតសម្រាប់យុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រពីតម្លៃនៃសន្តិភាព និងជាតំបន់ទាក់ទាញទេសចរណ៍ ចូលរួមលើកកម្ពស់សោភ័ណភាព និងសក្តានុពលទេសចរណ៍នៅក្នុងតំបន់ឆ្នេរ៕
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត