
លោក ហ៊ួរ មិថុនា អភិបាលរង តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយអាជ្ញាធរស្រុក និងមន្ទីរជំនាញ បានដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៧គ្រួសារ
លោក ហ៊ួរ មិថុនា អភិបាលរង តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយអាជ្ញាធរស្រុក និងមន្ទីរជំនាញ បានដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៧គ្រួសារ និងមណ្ឌ លសុខភាពអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឈានដល់ការបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការសម្របសម្រួល និងពិភាក្សាគ្នាប្រកបដោយការយោគយល់។ ជាលទ្ធផល ប្រជាពលរដ្ឋបានស្ម័គ្រចិត្តព្រមព្រៀងប្រគល់ដីមួយផ្នែកបន្ថែមទៀត ជូនមណ្ឌលសុខភាពអង្កោល ដើម្បីពង្រីកទីតាំង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សំដៅបង្កើនសមត្ថភាពក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ កែប, ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦











