ព័ត៌មានក្នុងខេត្ត

ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារពន្ធនាគារខេត្តកែប​ ដែលស្ថិននៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។
ការអភិវឌ្ឍ
ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារពន្ធនាគារខេត្តកែប​ ដែលស្ថិននៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។
ខេត្ត​កែប៖​ នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី១៥​ ខែមិថុនា​ ឆ្នាំ​២០២៦​ នេះ​ ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារពន្ធនាគារខេត្តកែប​ ដែលស្ថិននៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។ ​ ​ក្នុង​ឱកាស​ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារពន្ធនាគារខេត្តកែប​ នេះផងដែរ​ ក៏បានការអញ្ជេីញអមដំណេីរ​ពីសំណាក់​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណ:អភិបាល​ខេត្ត​កែប​ រួមជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រី​ពាក់ព័ន្ធ​មួយចំនួនផងដែរ៕
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ
ការអភិវឌ្ឍ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើ សោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព សោភ័ណភាពទីក្រុង និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប។ ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីបទបង្ហាញស្តីពី ការដំណើរការ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប ក្រោមគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនអនុវត្តគម្រោងជាច្រើនរូប នាព្រឹក ថ្ងៃ១១ ខែមិថុនា ឆ្នាំ ២០២៦​​ នៅសាលប្រជុំតូចសាលាខេត្តកែប ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តគម្រោង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវផ្តោតលើគោលការណ៍សំខាន់ចំនួន ៣ គឺ សោភ័ណភាព គុណភាព និងនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា សោភ័ណភាព គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង និងបរិស្ថានឱ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ឆ្នេរសមុទ្រ។ ចំពោះគុណភាព ត្រូវធានាការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ រីឯនិរន្តរភាព ត្រូវគិតគូរដល់ការគ្រប់គ្រង និងថែទាំជាប្រចាំ ដើម្បីធានាឱ្យសមិទ្ធផលដែលបានសាងសង់ឡើងអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល បានមានប្រសាសន៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប នឹងជួយបង្កើនសុវត្ថិភាព សម្រួលការធ្វើដំណើរ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានបន្តថា ក្រសួង ស្ថាប័នគ្រប់គ្រងគម្រោង និងភាគីពាក់ព័ន្ធ នឹងបន្តសហការជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពជំនាញនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការថែរក្សា និងគ្រប់គ្រងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវ សោភ័ណភាព គុណភាព និងនិរន្តរភាព ស្របតាមគោលដៅរបស់គម្រោង៕ អត្ថបទ​៖​ លោក​ សេស​ សង់​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សៀវភៅបណ្តុះបណ្តាលការបន្សុាំ នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសាលប្រជុំសណ្ឋាគារ សង្គហមិត្ត ខេត្តកែប ។
ការអភិវឌ្ឍ
ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សៀវភៅបណ្តុះបណ្តាលការបន្សុាំ នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសាលប្រជុំសណ្ឋាគារ សង្គហមិត្ត ខេត្តកែប ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦ ខេត្តកែប: ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សៀវភៅបណ្តុះបណ្តាលការបន្សុាំ នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសាលប្រជុំសណ្ឋាគារ សង្គហមិត្ត ខេត្តកែប ។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប
ការអភិវឌ្ឍ
ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប
នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប។ ម៉ាន់ សើហ្វុីរីន , ម៉ាត់ អូស្មាន់
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ទុរេនចម្ការចាស់អាយុជិត៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងរសជាតិឆ្ងាញ់ពិសេស
ការអភិវឌ្ឍ
ទុរេនចម្ការចាស់អាយុជិត៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងរសជាតិឆ្ងាញ់ពិសេស
ចម្ការទុរេនចាស់អាយុប្រមាណ៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងថា ទុរេនទីនេះមានរសជាតិឆ្ងាញ់ពិសេស និងលក់បានតម្លៃល្អលើទីផ្សារ។ មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា គុណភាពទុរេនល្អ ដោយកសិករផ្តោតលើការប្រើប្រាស់ជីសរីរាង្គ និងការធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត