ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើកសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើ សោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព សោភ័ណភាពទីក្រុង និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប។ ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីបទបង្ហាញស្តីពី ការដំណើរការ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប ក្រោមគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនអនុវត្តគម្រោងជាច្រើនរូប នាព្រឹក ថ្ងៃ១១ ខែមិថុនា ឆ្នាំ ២០២៦​​ នៅសាលប្រជុំតូចសាលាខេត្តកែប ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តគម្រោង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវផ្តោតលើគោលការណ៍សំខាន់ចំនួន ៣ គឺ សោភ័ណភាព គុណភាព និងនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា សោភ័ណភាព គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង និងបរិស្ថានឱ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ឆ្នេរសមុទ្រ។ ចំពោះគុណភាព ត្រូវធានាការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ រីឯនិរន្តរភាព ត្រូវគិតគូរដល់ការគ្រប់គ្រង និងថែទាំជាប្រចាំ ដើម្បីធានាឱ្យសមិទ្ធផលដែលបានសាងសង់ឡើងអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល បានមានប្រសាសន៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប នឹងជួយបង្កើនសុវត្ថិភាព សម្រួលការធ្វើដំណើរ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានបន្តថា ក្រសួង ស្ថាប័នគ្រប់គ្រងគម្រោង និងភាគីពាក់ព័ន្ធ នឹងបន្តសហការជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពជំនាញនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការថែរក្សា និងគ្រប់គ្រងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវ សោភ័ណភាព គុណភាព និងនិរន្តរភាព ស្របតាមគោលដៅរបស់គម្រោង៕ អត្ថបទ​៖​ លោក​ សេស​ សង់​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

ព័ត៌មានពាក់ព័ន្ធ

ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។  📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​  ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
ការអភិវឌ្ឍ

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
បងប្អូន​ប្រជាពលរដ្ឋ​ សប្បាយ​រីករាយ​បន្ទាប់​ពីទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីមួយ​ជុំវិញភ្នំអង្កោលតូច​ ដែលជាការផ្ដល់ជូនរបស់​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកែប។

បងប្អូន​ប្រជាពលរដ្ឋ​ សប្បាយ​រីករាយ​បន្ទាប់​ពីទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីមួយ​ជុំវិញភ្នំអង្កោលតូច​ ដែលជាការផ្ដល់ជូនរបស់​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកែប។ 📍ឃុំ​អង្កោល​ ស្រុកដំណាក់​ចង្អេីរ​ ខេត្ត​កែប​ 📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ផ្លូវបេតុង ២គីឡូម៉ែត្រ នៅសង្កាត់អូរក្រសារ ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ
ផ្លូវបេតុង ២គីឡូម៉ែត្រ នៅសង្កាត់អូរក្រសារ ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
បទយកការណ៍÷ ផ្លូវបេតុង ២គីឡូម៉ែត្រ នៅសង្កាត់អូរក្រសារ ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផលិតដោយ÷ មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឈានទៅសាលាគំរូ សាលាបឋមសិក្សាតាពីង នៅខេត្តកែបកាន់តែប្រសើរឡើង ក្រោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។
ការអភិវឌ្ឍ
ឈានទៅសាលាគំរូ សាលាបឋមសិក្សាតាពីង នៅខេត្តកែបកាន់តែប្រសើរឡើង ក្រោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។
ឈានទៅសាលាគំរូ សាលាបឋមសិក្សាតាពីង នៅខេត្តកែបកាន់តែប្រសើរឡើង ក្រោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។ វីដេអូ៖ ង៉ុង សាន់ កាត់ត៖ ឆេង ភក្តី
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
រដ្ឋបាលក្រុងកែប​ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ
ការអភិវឌ្ឍ
រដ្ឋបាលក្រុងកែប​ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ
រដ្ឋបាលក្រុងកែប​ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ សម្រួលការធ្វើដំណើរ ការដឹកជញ្ជូន និងការបម្រើជីវភាពប្រចាំថ្ងៃ
ការអភិវឌ្ឍ
ផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ សម្រួលការធ្វើដំណើរ ការដឹកជញ្ជូន និងការបម្រើជីវភាពប្រចាំថ្ងៃ
សង្កាត់អូរក្រសារ ៖ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ និងមានទទឹង ៥ ម៉ែត្រ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប​ ខេត្តកែប។ ការអភិវឌ្ឍន៍នេះត្រូវបានសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត

ព័ត៌មានថ្មីៗ

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី
សកម្មភាពអាជ្ញាធរ

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី 📍ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្ត​កែប​ 📸Mat Ousman-​ម៉ាត់​ អ៊ូ​ស្មាន​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។  📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​  ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
ការអភិវឌ្ឍ

ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕
បទយកការណ៍

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកែប

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ កែប៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ដែលរៀបចំឡើងនៅសាលាក្រុងកែប។ ក្នុងឱកាសនោះ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែបមានគម្រោងដែលទទួលបានការសន្យាគាំទ្រសរុបចំនួន ៤៧គម្រោង ក្នុងនោះបានបញ្ចប់ចំនួន ១៧គម្រោង កំពុងអនុវត្តចំនួន ២០គម្រោង និងមិនទាន់អនុវត្តចំនួន ១០គម្រោង។ ជាមួយគ្នានេះ ក្រុងកែបកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែងសរុប ៨៣៣ម៉ែត្រ ដោយចំណាយថវិកាចំនួន ៤៩៩,៩២៣,៣៦១រៀល។ ដោយឡែក សង្កាត់ទាំងបីក៏កំពុងអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៤ខ្សែ ប្រវែងសរុប ៣,៣២៤ម៉ែត្រ ដោយចំណាយថវិកាចំនួន ១,០៣៤,៧៧៣,៧០០រៀល។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត