ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែនរបស់ខ្លួន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង និងប៉ុស្តិ៍រដ្ឋបាលសាមី ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅភូមិចំការបី កំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។
ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ
ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែនរបស់ខ្លួន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង និងប៉ុស្តិ៍រដ្ឋបាលសាមី ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅភូមិចំការបី កំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។
សូមជំរាបជូនថា : បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ និងតាមសាលារៀនជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស៕
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមសាលារៀន
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ និងតាមសាលារៀនជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល អញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល នៅសាលាឃុំអង្គោល
ព្រឹក ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល អញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល នៅសាលាឃុំអង្គោល។


ទេសចរណ៍
ឧទ្យានជាតិកែប ឋានសួគ៌បៃតង កណ្តាលក្រុងកែប🌳🌴❤️
ឧទ្យានជាតិកែប ឋានសួគ៌បៃតង កណ្តាលក្រុងកែប🌳🌴❤️
📍ក្រុងកែប ខេត្តកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦


សន្តិសុខសង្គម
ក្រុងកែប បានដំឡើង និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តោយឆ្នេរកែប និងជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ «ក្រុងឆ្លាតវៃ» (Smart City) និងការលើកកម្ពស់សន្តិសុខសាធារណៈ។
ក្រុងកែប បានដំឡើង និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តោយឆ្នេរកែប និងជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ «ក្រុងឆ្លាតវៃ» (Smart City) និងការលើកកម្ពស់សន្តិសុខសាធារណៈ។ យន្តការនេះត្រូវបានរៀបចំឡើងដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមជាមួយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប៕


ទេសចរណ៍
សម្រស់ពយភ្នំ ព្រះរាជដំណាក់ ខេត្តកែប
សម្រស់ពយភ្នំ ព្រះរាជដំណាក់ ខេត្តកែប
📍 ក្រុងកែប ខេត្តកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤
ខេត្តកែប: នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៊ុន យោង អភិបាលខេត្តស្ដីទី។
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ បានលើកនូវរបៀបវារ:ចំនួន៥ ដើម្បីយកមកពិនិត្យ ពិភាក្សានិងអនុម័ត៖


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំពលរដ្ឋជុំវិញការសង់រោងលក់ដូរលើដីចំណីផ្លូវ!
អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំពលរដ្ឋជុំវិញការសង់រោងលក់ដូរលើដីចំណីផ្លូវ!
.............................................................
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោក ធិន ស៊ីណា អភិបាលរងស្រុក បានចុះជួបសំណេះសំណាល និងអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ដែលបានសង់រោងឈើប្រក់តង់និង សង្កសី លក់ដូរនៅលើទីតាំងដីចំណីផ្លូវលំ និងផ្លូវរថភ្លើងស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក។
ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វើឡើងក្រោមការណែនាំពីលោក ឆាង ឆៃ អភិបាលស្រុក ក្នុងគោលបំណងសំខាន់ គឺចុះរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលស្រុកបានគូសបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ មិនបានហាមឃាត់ការប្រកបអាជីវកម្មលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋឡើយ។ គែគ្រាន់តែសុំការយោគយល់ និង មិនអនុញ្ញាតឱ្យមានការរំលោភកាន់កាប់ ឬសង់សំណង់បណ្តោះអាសន្នផ្សេងៗ នៅលើដីចំណីផ្លូវដែក និងផ្លូវសាធារណៈតែប៉ុណ្ណោះ។
សូមចូលរួមសហការទាំងអស់គ្នា ដើម្បីសោភ័ណភាព និងសណ្តាប់ធ្នាប់មូលដ្ឋានយើង!


សេចក្តីប្រកាសព័ត៌មាន
ប្រកាស ស្តីពី ការដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ប្រកាស ស្តីពី ការដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន


សេចក្តីប្រកាសព័ត៌មាន
អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន


សេចក្តីប្រកាសព័ត៌មាន
អនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា
អនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា

