ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
រមណីយដ្ឋានទេសចរណ៍វប្បធម៌ វត្តភ្នំសរសៀរ!
ភ្នំសសៀរ មានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយ ១៤គម និង ៣គម ពីរង្វង់មូលសេះស។ ភ្នំសសៀរជាវត្តទេសចរណ៍ចំណាស់មួយដែលមានព្រះសង្ឃគង់សំណាក់ធម៌។ ក្រៅពីបរិវេណវត្ត ក៏មានល្អាង ជាច្រើនដូចជា៖ ល្អាងស្តេចដំរីស ល្អាងវាលស្រែ១០០ ល្អាងប្រជៀវ គោត្តមុន្នីចេតីយ្យសេរីរឹកធាតុ នៅលើកំពូលភ្នំ ជាទីសការបូជា ។ លើទីតាំងព្រះវិហារនៃកំពូលភ្នំ អាចមើលឃើញទេសភាពជុំវិញ វាលស្រែចម្កាច្បារដំណាំភូមិករផ្សេងៗផងដែរ។
📍 ក្រុងកែប ខេត្តកែប
📸 Mat Ousman


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាន ប៊ុនធឿន អភិបាលរងក្រុងកែប តំណាងលោក ឃន វុទ្ធី អភិបាលក្រុងកែប បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពក្រុងកែប ចុះពិនិត្យ សម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ចំហៀងផ្សារដំណាក់ចង្អើរ
ខេត្តកែប៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាន ប៊ុនធឿន អភិបាលរងក្រុងកែប តំណាងលោក ឃន វុទ្ធី អភិបាលក្រុងកែប បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពក្រុងកែប ចុះពិនិត្យ សម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ចំហៀងផ្សារដំណាក់ចង្អើរ ដើម្បីរៀបចំកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ឱ្យមានប្រសិទ្ធភាព និងសមស្របទៅតាមតម្រូវការជាក់ស្តែង។
ការចុះអនុវត្តការងារនេះ មានគោលបំណងដោះស្រាយបញ្ហាការកកស្ទះលំហូរទឹក កាត់បន្ថយហានិភ័យនៃការជន់លិចក្នុងរដូវវស្សា ព្រមទាំងធានាបាននូវការបង្ហូរទឹកប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏ជាការលើកកម្ពស់សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងកែប ឱ្យកាន់តែមានភាពស្អាត របៀបរៀបរយ និងទាក់ទាញផងដែរ។


សកម្មភាពអាជ្ញាធរ
កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅក្រុងកែប
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានបន្តចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងបានពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅក្រុងកែប ចំនួន១១គោលដៅ មានជនបរទេស ចំនួន១៧នាក់ ស្រី៤នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៕


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តជំរុញអោយអាជ្ញាធរពាក់ព័ន្ធចូលរួមពង្រឹងសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
លោក លី សាវេត អភិបាលខេត្តស្តីទី បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងខេត្តកែប អោយកាន់តែមានភាពកក់ក្តៅ។ លោក លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងឆមាសទី១ និងលេីកទិសដៅការងារអនុវត្តបន្ត របស់រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តកែប។
លោកអភិបាលខេត្តស្តីទី មានប្រសាសន៍ថា៖សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់តាមទីសាធារណ: គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបានក្នុងការធានានូវការរស់នៅដោយសុខសាន្ត ភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់មុខមាត់សង្គមជាតិ កន្លងមក ខេត្តកែប ក្រោមការណែនាំនិងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងបន្តយុទ្ធនាការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមទីសាធារណៈយ៉ាងសកម្ម ជាពិសេសនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីធានាបាននូវបរិយាកាសរស់នៅ និងកម្សាន្តប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។
អត្ថបទ៖ លោក ហាន ឆន


ទេសចរណ៍
បងប្អូនប្រជានេសាទខេត្តកែប រៀបចំសម្ភារៈត្រៀមចេញទៅនេសាទ
បងប្អូនប្រជានេសាទខេត្តកែប រៀបចំសម្ភារៈត្រៀមចេញទៅនេសាទ
📍ក្រុងកែប ខេត្តកែប
📸 Mat Ousman
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
លោក លី សាវេត អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត
ព្រឹក ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកែប÷ លោក លី សាវេត អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត៕


អប់រំ និងកីឡា
ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត ដោយមានក្រុមកីឡាចំនួន ៥២ក្រុម មកពីបណ្តាខេត្តមួយចំនួនចូលរួមប្រកួត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា


ទេសចរណ៍
រង្វង់មូលសេះស ខេត្តកែប
រង្វង់មូលសេះស ខេត្តកែប
📸 Mat Ousman
មន្ទីរព័ត៌មានខេត្តកែប


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦
ព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកែប÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល សមាជិកា គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋលើកឡើង ១០បញ្ហា ក្នុងវេទិកាស្រុកដំណាក់ចង្អើរ ៨ករណីត្រូវបានដោះស្រាយភ្លាមៗ
កែប៖ សំណួរ និងសំណូមពរចំនួន ១០ករណី ដែលលើកឡើងដោយប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ឆ្នាំទី៣ អាណត្តិទី៤ ត្រូវបានអង្គវេទិកាធ្វើការបកស្រាយ សម្របសម្រួល និងដោះស្រាយបានភ្លាមៗចំនួន ៨ករណី ខណៈ ២ករណីទៀត ត្រូវបានកត់ត្រា និងបញ្ជូនបន្តទៅថ្នាក់ខេត្ត ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបន្ត។


សកម្មភាពអាជ្ញាធរ
ស្ពានបេតុង ប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ នៅខេត្តកំពត ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ស្ពានបេតុង ប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ នៅខេត្តកំពត ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ៣០០ម៉ែត្រ នៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង តភ្ជាប់ទៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
ខេត្តកំពត | ២៥ មិថុនា ២០២៦
ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា


សកម្មភាពអាជ្ញាធរ
កែប: លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុក និងលោកឆាង ឆៃ អភិបាលនៃគណៈអភិបាកស្រុកដំណាក់ចង្អើរ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ។
រសៀលថ្ងៃសុក្រ ១២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
កែប: លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុក និងលោកឆាង ឆៃ អភិបាលនៃគណៈអភិបាកស្រុកដំណាក់ចង្អើរ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom
ព្រឹក ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ
ទី២៦ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកែប÷ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom លើរបៀបវារៈចំនួនប្រាំមួយ៕

