ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារពិនិត្យដោះស្រាយសំណង់ បណ្តោះអាសន្ន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
សាលប្រជុំក្រុមប្រឹក្សាខេត្តកែប នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារពិនិត្យដោះស្រាយសំណង់ បណ្តោះអាសន្ន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់៕


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសារដែលបានរងគ្រោះដោយហេតុការណ៍លិចទូក កាលពីខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យម្ដាយម្នាក់ និងកូនប្រុសពីរនាក់បាត់បង់ជីវិត ដោយបន្សល់ទុកស្វាមី និងកូនស្រីម្នាក់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខជាថ្មីចំពោះការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យសមាជិកគ្រួសារខិតខំតស៊ូជំនះការលំបាក និងបន្តកសាងជីវភាពរស់នៅ។
ទន្ទឹមនោះឯកឧត្តមក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារ និងបានផ្តាំផ្ញើយ៉ាងកក់ក្តៅដល់ក្មួយស្រី ដែលជាសមាជិកគ្រួសារនៅសល់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងអនាគតរបស់ខ្លួន ជួយគ្រួសារ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលអនាគត៕
អត្ថបទ៖ លោក សេស សង់
រូបភាព៖ ម៉ាត់ អ៊ូស្មាន និងហុីម ហ្សៃនី
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ព្រឹក ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស
គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា
គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព និងអភិវឌ្ឍន៍ខេត្តកែប នៅសាលប្រជុំសេះសេសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្ដកែប៖ កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ដ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្ត ទូទាំងខេត្តកែប
ខេត្តកែប៖ នាព្រឹកថ្ងៃ ០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្ត ទូទាំងខេត្តកែប ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប (ហៅវត្តសម្មាធិ) ដែលស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកែប កំពុងរៀបចំសៀវភៅបន្ទុកចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកែប កំពុងរៀបចំសៀវភៅបន្ទុកចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកែប អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ទូទាំងខេត្តកែប
ថ្នាក់ដឹកនាំខេត្តកែប អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ទូទាំងខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកែប អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ទូទាំងខេត្តកែប
កែប៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស វត្តទាំង ១៧ ក្នុងភូមិសាស្ត្រខេត្តកែប។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះ បញ្ជី “ក្តាមសេះកែប’’ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង
ព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះ បញ្ជី “ក្តាមសេះកែប’’ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និង លោក លី សាវេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូច សាលាខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល អញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល នៅសាលាឃុំអង្គោល
ព្រឹក ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល អញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំការងារ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កោល នៅសាលាឃុំអង្គោល។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤
ខេត្តកែប: នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៊ុន យោង អភិបាលខេត្តស្ដីទី។
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ បានលើកនូវរបៀបវារ:ចំនួន៥ ដើម្បីយកមកពិនិត្យ ពិភាក្សានិងអនុម័ត៖

