ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកំពង់ត្រឡាច និងឆ្លៀតជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីស្វែងរកវិធីសាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការស្តារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
កែប, ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាបានមកជួបសំណេះសំណាល និងចូលរួមប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាបានមកជួបសំណេះសំណាល និងចូលរួមប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។
រាជធានីភ្នំពេញ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងគម្រោងសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅសហគមន៍នេសាទកែប។ កែប, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងគម្រោងសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅសហគមន៍នេសាទកែប។
កែប, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ៖«ការជេរប្រមាថ ឬបរិហាកេរ្តិ៍អ្នកដទៃជាសាធារណៈ អាចប្រឈមនឹងទោសទណ្ឌតាមច្បាប់ជាធរមាន។ សម្តេច សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម មិនត្រូវជេរប្រមាថគ្នា ដើម្បីរក្សាសីលធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី
ប្រភព៖ AKP News

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
រាជធានីភ្នំពេញ, ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព៖ Samdech Hun Sen of Cambodia

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដេីម្បីពិនិត្យពិភាក្សាលេីការងារគម្រោងអភិវឌ្ឍន៍ខេត្ត ការងារព័ត៌មាន សាធារណមតិ ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយនានាក្នុងគណៈអភិបាលខេត្ត ៕

ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ សីហា ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ចូលជួបពិភាក្សាការងារ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦—
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងពាណិជ្ជកម្ម
ប្រភព៖ AKP News

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ប្រាប់ភារធារីស្ថានទូតអាម៉េរិក ថា កម្ពុជាប្តេជ្ញាចិត្តឥតរាថយ ក្នុងការបោសសម្អាត Online Scams
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--
“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សកម្មភាពថ្នាក់ដឹកនាំ
លោក ងន វិសិដ្ឋ អនុប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តបទប្បញ្ញត្តិពាក់ ព័ន្ធ នឹងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀមពាណិជ្ជកម្មលើអាស៊ាន និងអាស៊ានជាមួយដៃគូ”
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
ខេត្តកែបៈ លោក ងន វិសិដ្ឋ អនុប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តបទប្បញ្ញត្តិពាក់ ព័ន្ធ នឹងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀមពាណិជ្ជកម្មលើអាស៊ាន និងអាស៊ានជាមួយដៃគូ” ។

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ចុះសួរសុខទុក្ខគ្រួសារលោក សេន ទូច ជាប្រជាការពារ ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីស្ថានភាពជំងឺភរិយារបស់លោក និងពិនិត្យស្ថានភាពរស់នៅ ក្រោយទទួលបានការជួយពីក្រុមការងារកន្លងមក។
វីដេអូ៖ ង៉ុង សាន់
កាត់ត៖ ឆេង ភក្តី