ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ «កាលណាមានផ្លូវ គឺមានសង្ឃឹម»
កែប៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ផ្លូវបេតុងអាមេនេះ មានប្រវែង ៥៤៨ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលការសាងសង់នេះមានគោលបំណងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា «កាលណាមានផ្លូវ គឺមានសង្ឃឹម» ដោយផ្លូវជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សម្រួលដល់ការរស់នៅ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការសាងសង់ផ្លូវបេតុងអាមេនេះ គឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន ជាពិសេសជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរនៅក្នុងមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវល្អនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍខេត្តកែបឱ្យកាន់តែមានភាពរីកចម្រើន។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣
…
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា និងអញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦»
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» (Zero Fake News Media Forumand Award Contest) mutumsug "Fighting Against Fake News and Upholding information Integrityinthe Mekong - LancangRegion”។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
រូបថត៖ ខឹម សុវណ្ណារ៉ា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី ៕
ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការៀបចំការប្រកួត
ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប÷ កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការៀបចំការប្រកួត និងលោក អុឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប ៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុង វិស័យទេសចរណ៍” ដើម្បីលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន ការកេងប្រវញ្ចផ្លូវភេទ និងជំរុញបង្កើន ការយល់ដឹងលើក្រមសីលធម៌ យន្តការការពារកុមារ ក្នុងវិស័យទេសចរណ៍
ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុង វិស័យទេសចរណ៍” ដើម្បីលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន ការកេងប្រវញ្ចផ្លូវភេទ និងជំរុញបង្កើន ការយល់ដឹងលើក្រមសីលធម៌ យន្តការការពារកុមារ ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកែប។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញសម្ពោធរោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦–
សម្តេចធិបតី អញ្ជើញសម្ពោធរោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង។
រូបថត៖ គល់ រ៉េននី
ប្រភព៖ AKP News


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារថ្ងៃទី៣ ជាមួយគណៈកម្មការផ្សះផ្សា និងភាគីថៃ នៅសិង្ហបុរី
គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារថ្ងៃទី៣ ជាមួយគណៈកម្មការផ្សះផ្សា និងភាគីថៃ នៅសិង្ហបុរី
សិង្ហបុរី៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ចូលរួមកិច្ចប្រជុំបិទទ្វារនាថ្ងៃទី៣ រវាងគណៈកម្មការផ្សះផ្សា ជាមួយភាគីកម្ពុជា និងថៃ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដោយមានការសម្របសម្រួលពីតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ក្នុងនាមជាបញ្ជីការដ្ឋាន (Registry)៕
រូបថត៖ AKP / គល់ រ៉េននី)


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលេីកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលេីកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ៕
ភ្នំពេញ, ព្រឹកថ្ងៃពុធ ទី១៦ កញ្ញា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
កែប៖ វេទិកាពិគ្រោះយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត៕
ព្រឹក ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
កែប៖ វេទិកាពិគ្រោះយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំលេីកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)
ភ្នំពេញ, ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំលេីកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ
AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។
រូបថត៖ គល់ រ៉េននី
ប្រភព៖ Neth Pheaktra នេត្រ ភក្ត្រា


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំការអនុញ្ញាតកាន់កាប់ និងធ្វើប្លង់កម្មសិទ្ធិដីទំហំ ២១,៤៣ ហិកតា ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក សែម រមនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប៕
រសៀល ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ កិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំការអនុញ្ញាតកាន់កាប់ និងធ្វើប្លង់កម្មសិទ្ធិដីទំហំ ២១,៤៣ ហិកតា ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក សែម រមនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប៕

