ព័ត៌មានក្នុងខេត្ត

ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប
ការអភិវឌ្ឍ

នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប។ ម៉ាន់ សើហ្វុីរីន , ម៉ាត់ អូស្មាន់
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ទុរេនចម្ការចាស់អាយុជិត៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងរសជាតិឆ្ងាញ់ពិសេស
ការអភិវឌ្ឍ
ទុរេនចម្ការចាស់អាយុជិត៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងរសជាតិឆ្ងាញ់ពិសេស
ចម្ការទុរេនចាស់អាយុប្រមាណ៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងថា ទុរេនទីនេះមានរសជាតិឆ្ងាញ់ពិសេស និងលក់បានតម្លៃល្អលើទីផ្សារ។ មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា គុណភាពទុរេនល្អ ដោយកសិករផ្តោតលើការប្រើប្រាស់ជីសរីរាង្គ និងការធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ លាយឡំនឹងពន្លឺព្រះអាទិត្យ
ទេសចរណ៍
ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ លាយឡំនឹងពន្លឺព្រះអាទិត្យ
ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ លាយឡំនឹងពន្លឺព្រះអាទិត្យដែលរៀប​អស្ដង្គត​ បង្កើតបានជា​ទស្សនីយភាព​មួយគួរអោយទាក់ទាញ​ និងលួងលោមចិត្តយើងឱ្យមានភាពស្ងប់ស្ងៀម។ (រង្វង់មូលឆ្នេរតេជោសន្តិភាពខេត្តកែប) 📍​ក្រុងកែប​ ខេត្ត​កែប​📸​ Mat Ousman
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ការប្រកបមុខរបរលក់គ្រឿងសមុទ្រ ជួយអោយពលរដ្ឋក្នុងខេត្តកែប មានជីវភាពកាន់តែធូធា
ទេសចរណ៍
ការប្រកបមុខរបរលក់គ្រឿងសមុទ្រ ជួយអោយពលរដ្ឋក្នុងខេត្តកែប មានជីវភាពកាន់តែធូធា
មុខរបរនេះបានផ្តល់ប្រាក់ចំណូលជាប្រចាំថ្ងៃដល់គ្រួសារអ្នកនេសាទតាមរយៈការលក់គ្រឿងសមុទ្រស្រស់ៗ បន្តទៅអាជីករនៅក្នុងផ្សារក្តាម។ គ្រឿងសមុទ្រដ៏ល្បីល្បាញ និងមានតម្លៃសមរម្យបានរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកំសាន្ត ក្នុងខេត្តកែប រៀងរាល់ថ្ងៃចុងសប្តាហ៍។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង
ខេត្តកោះកុង​,​ នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ នេះ​ ឯកឧត្តមបណ្ឌិត​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ ស្តូប​អនុស្សាវរីយ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ខេត្ត​កោះកុង​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​នាយឧត្តមសេនីយ៍​​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ព្រមទាំង​លោកជំទាវ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ពិធី​នេះក៏បានការអញ្ជេីញចូលរួមជាវត្តមានដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​ សម្ដេច​ពិជ័យសេនា​ ទៀ បាញ់​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងស្ដូបនយោបាយឈ្នះ ឈ្នះ​ ព្រមទាំង​លោកជំទាវ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុងនេះ មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃសន្តិភាព រំលឹកដល់ការលះបង់ និងគតិបណ្ឌិតនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាកន្លែងផ្ទុកនូវប្រវត្តិសាស្ត្រពិតសម្រាប់យុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រពីតម្លៃនៃសន្តិភាព និងជាតំបន់ទាក់ទាញទេសចរណ៍ ចូលរួមលើកកម្ពស់សោភ័ណភាព និងសក្តានុពលទេសចរណ៍នៅក្នុងតំបន់ឆ្នេរ៕
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
មន្ទីរព័ត៌មានខេត្តកែប ចូលរួមកិច្ចប្រជុំត្រៀមយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២
សេចក្តីប្រកាសព័ត៌មាន
មន្ទីរព័ត៌មានខេត្តកែប ចូលរួមកិច្ចប្រជុំត្រៀមយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២
កែប៖ មន្ទីរព័ត៌មានខេត្តកែប បានចូលរួមកិច្ចប្រជុំស្តីពីការត្រៀមដាក់ឲ្យអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមការដឹកនាំរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ខណៈអាជ្ញាធរជំរុញការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវវស្សា
សុខាភិបាល
ខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ខណៈអាជ្ញាធរជំរុញការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវវស្សា
កែប៖ រដ្ឋបាលខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ជូនប្រជាកសិករនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺលើគោក្របី និងសត្វចិញ្ចឹមនានា ក្នុងអំឡុងរដូវវស្សា ដែលជាពេលងាយកើតមានជំងឺឆ្លង។ យុទ្ធនាការនេះ ក៏មានគោលបំណងលើកកម្ពស់សុវត្ថិភាពវិស័យបសុសត្វ និងជួយការពារជីវភាពប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វផងដែរ។
មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត