ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយនយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង
ខេត្តកោះកុង, នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយនយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះក៏បានការអញ្ជេីញចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងស្ដូបនយោបាយឈ្នះ ឈ្នះ ព្រមទាំងលោកជំទាវ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុងនេះ មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃសន្តិភាព រំលឹកដល់ការលះបង់ និងគតិបណ្ឌិតនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាកន្លែងផ្ទុកនូវប្រវត្តិសាស្ត្រពិតសម្រាប់យុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រពីតម្លៃនៃសន្តិភាព និងជាតំបន់ទាក់ទាញទេសចរណ៍ ចូលរួមលើកកម្ពស់សោភ័ណភាព និងសក្តានុពលទេសចរណ៍នៅក្នុងតំបន់ឆ្នេរ៕


សេចក្តីប្រកាសព័ត៌មាន
មន្ទីរព័ត៌មានខេត្តកែប ចូលរួមកិច្ចប្រជុំត្រៀមយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២
កែប៖ មន្ទីរព័ត៌មានខេត្តកែប បានចូលរួមកិច្ចប្រជុំស្តីពីការត្រៀមដាក់ឲ្យអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមការដឹកនាំរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។


សុខាភិបាល
ខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ខណៈអាជ្ញាធរជំរុញការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវវស្សា
កែប៖ រដ្ឋបាលខេត្តកែប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វ ជូនប្រជាកសិករនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺលើគោក្របី និងសត្វចិញ្ចឹមនានា ក្នុងអំឡុងរដូវវស្សា ដែលជាពេលងាយកើតមានជំងឺឆ្លង។ យុទ្ធនាការនេះ ក៏មានគោលបំណងលើកកម្ពស់សុវត្ថិភាពវិស័យបសុសត្វ និងជួយការពារជីវភាពប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វផងដែរ។

