
កិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តពោធិ៍សាត់ អាណត្តិទី៤
ពោធិ៍សាត់៖ កិច្ចប្រជុំ គ.ក.ស.ក ប្រចាំខែកញ្ញា អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំថ្មកែវ (ជាន់ទី២) នៃសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំង លោកជំទាវ ម៉ែន ផល្លី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្តពោធិ៍សាត់។ កិច្ចប្រជុំប្រចាំខែនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២៨នាក់ (ស្រីទាំង ២៨នាក់) ដើម្បីពិភាក្សា និងពិនិត្យលើលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្នុងការលើកកម្ពស់កិច្ចការស្ត្រី និងកុមារក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព៕











