
រដ្ឋបាលខេត្តពោធិ៍សាត់ និងសមាគមរ៉ូតារីសិង្ហបុរី-ពោធិ៍សាត់ ចែកកង់ អង្ករ និងសម្ភារសិក្សា ជូនសិស្សក្រីក្រ ១០០នាក់
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកកង់, អង្ករ និងសម្ភារសិក្សា ជូនសិស្សក្រីក្រ ១០០នាក់ មកពីអនុវិទ្យាល័យចំនួន៤ ក្នុងខេត្ត ដែលជាជំនួយឧបត្ថម្ភពីសមាគមរ៉ូតារីពោធិ៍សាត់ និងសមាគមរ៉ូតារីសេនតូសា (សិង្ហបុរី)។ ក្នុងពិធីនេះ លោកស្រីបានថ្លែងអំណរគុណដល់សមាគមដៃគូ និងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ មិនត្រូវបោះបង់ការសិក្សា ព្រមទាំងចេះថែរក្សាកង់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ។











