សួនច្បារមុខសាលាខេត្តកែបចាប់ផ្តើមកែលម្អសោភ័ណភាព ប្រែក្លាយជាគោលដៅទស្សនា និងសម្រាកលំហែកាយសម្រាប់សាធារណជន
សួនច្បារមុខសាលាខេត្តកែបចាប់ផ្តើមកែលម្អសោភ័ណភាព ប្រែក្លាយជាគោលដៅទស្សនា និងសម្រាកលំហែកាយសម្រាប់សាធារណជន កែប៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រដ្ឋបាលខេត្តកែបបានចាប់ផ្តើមដំណើរការកែលម្អ សួនច្បារមុខសាលាខេត្តកែប ដែលមានទំហំជិត ៩,០០០ម៉ែត្រការ៉េ ដើម្បីប្រែក្លាយទីតាំងនេះឱ្យក្លាយជាតំបន់សាធារណៈប្រកបដោយសោភ័ណភាព បរិស្ថានល្អ និងមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនា និងសម្រាកលំហែកាយ។









