
រដ្ឋបាលខេត្តកែបសហការជាមួយមូនិធិជាតិជំនួយសង្គម បើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តកែប
ខេត្តកែប៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ខឹម សំអាត អគ្គនាយករងមូលនិធិជាតិជំនួយសង្គមតំណាង ឯកឧត្តម ស៊ីម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម និងលោកស្រី គឹម ចន្នី អភិបាលខេត្តស្ដីទី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តកែប។ គួបញ្ជាក់ថាកម្មវិធីអន្តរាគមន៍នេះ គ្រោងនឹងអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្រាប់ក្របខណ្ឌទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករឃុំ សង្កាត់ ដើម្បីត្រៀមឱ្យបានរួចរាល់ សម្រាប់អនុវត្តកម្មវិធី នៅពេលប្រកាសអនុវត្តផ្លូវការ។ សមាសភាពដែលបានចូលរួមក្នុងឱកាសនោះ រួមមាន លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន៣៣រូប។










