
លោក ឃន វុទ្ធី អភិបាលក្រុងកែប អញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេឡើងទៅតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ជាពិសេសតាម សំណូមពរ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ
ដ្ឋបាលក្រុងកែប បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ កែប៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែប បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ក្រោមការដឹកនាំរបស់លោក ឃន វុទ្ធី អភិបាលក្រុងកែប។ គម្រោងផ្លូវនេះ មានប្រវែង ២៨៥ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុងកែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ការសាងសង់ផ្លូវបេតុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងកាត់បន្ថយការលំបាកក្នុងរដូវវស្សា ធ្វើឱ្យការធ្វើចរាចរណ៍កាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពគ្រប់រដូវកាល។









