
សម្តេចធិបតី៖ ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។
សម្តេចធិបតី៖ ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។ ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត។ ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូ មីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។ ថ្ងៃអាទិត្យ ទី ៦ កញ្ញា ២០២៦ ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)










