
មន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី
ខេត្តកែប៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកែប បានរៀបចំ សិក្ខាសាលាស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាព លោកជំទាវ ដួង កែវ ចិន្តា សមាជិកាក្រុមប្រឹក្សាខេត្ត, លោកជំទាវ កៅ នី សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមសរុបចំនួន ៧៥នាក់។











