
អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឱ្យរដ្ឋបាលក្រុងចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងកែប ជាក់ស្តែងក្រោយការតាមដានអស់រយៈពេល ២ថ្ងៃ រដ្ឋបាលក្រុងបានសង្កេតឃើញថា ទឹកនៅតំបន់ភូមិដំណាក់ចំបក់និងអូរក្រសារ នៅតែមានសភាពទ្រឹង មិនអាចហូរចេញបាន
ខេត្តកែប៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឱ្យរដ្ឋបាលក្រុងចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្រុងកែប ជាក់ស្តែងក្រោយការតាមដានអស់រយៈពេល ២ថ្ងៃ រដ្ឋបាលក្រុងបានសង្កេតឃើញថា ទឹកនៅតំបន់ភូមិដំណាក់ចំបក់និងអូរក្រសារ នៅតែមានសភាពទ្រឹង មិនអាចហូរចេញបាន។ ដោយឡែក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នើកម្លាំង និងគ្រឿងចក្រចុះអន្តរាគមន៍កាយសម្អាតប្រព័ន្ធបង្ហូរទឹក ដើម្បីរំដោះទឹកជំនន់ និងសម្រួលលំហូរទឹកឱ្យបានលឿន។ ក្នុងឱកាសនោះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានអញ្ជើញចុះដឹកនាំការងារផ្ទាល់ ដោយមានការចូលរួមពីលោក ឃន វុទ្ធី អភិបាលក្រុងកែប ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។











