
រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារប្រចាំខែមិថុនា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងបានការអញ្ជើញចូលរួមពី លោក លី សាវេត អភិបាលខេត្តស្តីទី លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលស្តីទី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត ។ កិច្ចប្រជុំសាមញ្ញលើកទី២៥នេះ បានផ្តោតទៅលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សា, ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ អាណត្តិទី៤ឆ្នាំទី៣, សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗដែលអនុវត្តន៍ដោយគណៈអភិបាលខេត្ត, ពិនិត្យអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្ត រួមជាមួយបញ្ហាផ្សេងៗមួយចំនួនទៀត។ រូបភាព📸៖ កញ្ញា ចាប សុពេញ











