
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអញ្ជើញញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ស្ដីពីការ "ផ្តល់ជំនួយមនុស្សធម៌" ជូនដល់ខេត្តកែប
ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់សរុបចំនួន ៥លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ(១កក្កដា ២០២៦-៣១ ធ្នូ ២០៣១) របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ តាមរយៈឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកែប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនគោលដៅក្នុងមូលដ្ឋានខេត្តកែបឱ្យបានកាន់ប្រសើរឡើង។











