
កិច្ចពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចសហការត្រៀមរៀបចំ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានមានក្លែងក្លាយ" ជំហានទី២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដើម្បីស្នើសុំកិច្ចសហការត្រៀមរៀបចំយុទ្ធនាការ" និយាយថាទេចំពោះព័ត៌មានមានក្លែងក្លាយ" ជំហានទី២ ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកអប់រំ។ ក្នុងជំនួបនោះ លោកប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់សង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ជាការឆ្លើយតប លោកនាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រងព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញសង្គមប្រកបដោយការទទួលខុស។











