
អភិបាលរងខេត្ត ពង្រឹងការស្រង់ស្ថិតិប្រជាពលរដ្ឋ ត្រៀមបម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ខេត្តកែប៖ នៅសាលប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកែប និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។











