
ពង្រឹងការយល់ដឹងអំពីច្បាប់ហាមឃាត់អាវុធមហាប្រល័យ ដើម្បីការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម
ពង្រឹងការយល់ដឹងអំពីច្បាប់ហាមឃាត់អាវុធមហាប្រល័យ ដើម្បីការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម ខេត្តកែប៖ ដើម្បីពង្រឹងសន្តិសុខជាតិ និងទប់ស្កាត់ការរីកសាយភាយអាវុធមហាប្រល័យគ្រប់ប្រភេទ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំសេះសសាលាខេត្តកែប ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីខុសគោលដៅ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ សុខភាពសាធារណៈ និងបរិស្ថាន។











