
លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាង ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋ ស្រុះស្រួលគ្នា ផ្តិតមេដាយទទួលយកដំណោះស្រាយ ដើម្បីបន្តនិតិវិធីដកប្លង់កម្មសិទ្ធ។
កែប,នៅព្រឹកទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាង ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋ ស្រុះស្រួលគ្នា ផ្តិតមេដាយទទួលយកដំណោះស្រាយ ដើម្បីបន្តនិតិវិធីដកប្លង់កម្មសិទ្ធ។ ការព្រមទទួលនេះក្រោយមានការសម្របសម្រួល ជាបន្តបន្ទាប់ជាមួយអ្នកពាក់ព័ន្ធ ឈានដល់ការបញ្ចប់បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ និងមណ្ឌលសុខភាពអង្កោល ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។











