
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តកែប
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តកែប កែប៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅឆ្នេរអង្កោល ខេត្តកែប ក្រោមអធិបតីភាពលោក សុខ រស់ អភិបាលខេត្តស្តីទី។







