លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G-L) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានពិព័រណ៍ដ៏មានអត្ថន័យនេះឡើង ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក ចូលរួមផ្សព្វផ្សាយ លើកទឹកចិត្តផលិតករខ្មែរ និងលើកកម្ពស់គុណភាពផលិតផលខ្មែរផងដែរ។ លើសពីនេះ លោកជំទាវបណ្ឌិត បានគូសរំលេចផងដែរថា ពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ និងបង្ហាញថា ខ្មែរធ្វើបាន ខ្មែរអាចផលិតបាននូវផលិតផលល្អ ប្រកបដោយគុណភាពខ្ពស់ ខ្មែរអាចបង្កើតនូវទំនុកចិត្ត ស្លាកយីហោផ្ទាល់ខ្លួន និងមានសមត្ថភាពចូលរួមប្រកួតប្រជែងយ៉ាងពិតប្រាកដ។
លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរ មានអត្ថន័យលើសពីការរៀបចំពិព័រណ៍។ «ខ្មែរធ្វើបាន» បង្ហាញពីស្មារតីនៃប្រជាជាតិខ្មែរទាំងមូល ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា «ខ្មែរធ្វើបាន គឺបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់អាចធ្វើបាន»
Kep provincial dept. of information អានបន្ត