ឯកឧត្តម នេត្រ ភក្រ្តា ជួបពិភាក្សាការងារជាមួយប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដើម្បីពង្រឹងកិច្ចសហការលើការងារព័ត៌មាន និងផ្សព្វផ្សាយក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦
នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានជួបពិភាក្សាការងារជាមួយលោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) រួមជាមួយសហការី ដើម្បីពង្រឹងកិច្ចសហការរវាងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងអង្គការ OIF ក្នុងការត្រៀមរៀបចំការងារព័ត៌មាន និងផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហការ និងការសម្របសម្រួលការងាររួម ជាពិសេសការរៀបចំ និងផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចុះយកព័ត៌មាន និងរាយការណ៍អំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចការសំខាន់ៗរួមមាន ការសម្របសម្រួលការចុះឈ្មោះ និងការទទួលអ្នកសារព័ត៌មាន ការផ្តល់ព័ត៌មានផ្លូវការ ការរៀបចំទីតាំងមណ្ឌលព័ត៌មាន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យការផ្សព្វផ្សាយប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
Kep provincial dept. of information អានបន្ត