
លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើរដ្ឋបាលចំហរនៅតាមបណ្តាកោះក្នុងភូមិសាស្ត្រក្រុងកែប
ព្រឹក ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកែប÷ ផ្អែកតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្របតាមអនុក្រឹត្យលេខ០៣ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើរដ្ឋបាលចំហរនៅតាមបណ្តាកោះក្នុងភូមិសាស្ត្រក្រុងកែប៕






