
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ពជួរមុខ ឈ្មោះ ហ៊ីម សាឡា ភេទប្រុស អាយុ21 នៅកងពលតូច អន្តរាគមន៍លេខ9 ឈរជើងនៅទិសមុំ៣ ខេត្តព្រះវិហារ
ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ពជួរមុខ ឈ្មោះ ហ៊ីម សាឡា ភេទប្រុស អាយុ21 នៅកងពលតូច អន្តរាគមន៍លេខ9 ឈរជើងនៅទិសមុំ៣ ខេត្តព្រះវិហារ មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកែប។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៏បាភ្ជាប់មកជាមួយនូវ អង្ករ៧០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកសាអ៉ីវ២យួរ ទឹកត្រី១យួរ ឃីត១ ត្រីខ១យួរ និងថវិកាមួយចំនួនផង៕








