
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និង៩ខែ ឆ្នាំ២០២៦ និងជំរុញការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
កែប៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងរយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យ លេីរបាយការណ៍ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។










