
លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានអញ្ជើញចូលរួម កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ឆ្នើមសម្រាប់ឆ្នាំ២០២៦
ព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខេត្តកែបៈ លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានអញ្ជើញចូលរួម កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ឆ្នើមសម្រាប់ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំ ផអ៣ សាលាខេត្តកែប៕









