
ព័ត៌មាន ទទក ប៉ៃលិន ( វីដេអូ) : មន្ទីរព័ត៌មានខេត្តប៉ៃលិន បើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ដើម្បីពង្រឹងអក្ខរកម្មឌីជីថលដល់យុវជន
មន្ទីរព័ត៌មានខេត្តប៉ៃលិន បានរៀបចំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅទីតាំងចំនួនពីរផ្សេងគ្នា គឺពេលព្រឹកនៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងស្រុកសាលាក្រៅ និងពេលរសៀលនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពី ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអភិបាលរងក្រុង-ស្រុក មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងគោលបំណងប្រែក្លាយយុវជនឱ្យទៅជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន និងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។











