
រដ្ឋបាលខេត្តកែប រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
រដ្ឋបាលខេត្តកែប បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់ ឆ្នាំទី៣ អាណត្តិទី៤ ដោយប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងប្រជាពលរដ្ឋ សរុបចំនួន២៦៩នាក់ នៅក្នុងបរិវេណវត្តព្រៃតាកុយ នៃស្រុកដំណាក់ចង្អើរ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។











