
ទីប្រជុំជនភូមិកែប សង្កាត់កែប ក្រុងកែប
ទីប្រជុំជនភូមិកែប សង្កាត់កែប ក្រុងកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប

ទីប្រជុំជនភូមិកែប សង្កាត់កែប ក្រុងកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប











ព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកែប៖ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេ្ត អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកែប ឆ្នាំទី៣ អាណត្តិទី៤ នៅវត្ត ព្រៃតាកុយ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងនាយប៉ុស្តិ៍រដ្ឋបាលអង្កោល អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តដឹកនាំចុះសហការជាមួយអាជ្ញាធរ លោកនាយកសាលា និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅតាមសាលារៀនក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើលួច ឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ ទៀត។ ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប

កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»


សេចក្ដីអំពាវនាវ
