
កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចុះសហការជាមួយមន្ត្រី នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដាក់គោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ 33 ក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប។
នៅព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចុះសហការជាមួយមន្ត្រី នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដាក់គោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ 33 ក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប។ បន្ទាប់ពីបញ្ចប់ការដាក់គោលដៅអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះរៀបចំសណ្ដាប់ធ្នាប់និងសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន បន្តទៀតផងដែរ៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province










