
វគ្គបណ្តុះបណ្តាលស្តីពី (យន្តការដោះស្រាយបណ្តឹងតវ៉ា) សម្រាប់ គម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលទទួលហិរញ្ញប្បទានធនាគារពិភពលោក (ADB) ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល
ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានចាត់ទុកជា «យុទ្ធសាស្ត្រគន្លឹះ» ក្នុងការបង្កើនសមត្ថភាពដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ឱ្យកាន់តែយល់ច្បាស់ពីនីតិវិធី និងបទដ្ឋានបច្ចេកទេសក្នុងការដោះស្រាយផលប៉ះពាល់ និងការទប់ស្កាត់ ឬដោះស្រាយរាល់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្នើ ដល់មន្ទីរ អង្គភាពជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តយកចិត្ត ទុកដាក់ស្តាប់ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ឱ្យបានពេញលេញ ដើម្បីឱ្យដំណើរការ នៃកម្មវិធីប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក។











