
ក្រសួងអភិវឌ្ឍន៍ជនបទ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់គ្រងកម្មវិធីដល់ក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទនៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធីសម្រាប់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត» ដែលប្រារព្ធធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។










