
អភិបាលខេត្តបាត់ដំបង ៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រម្លឹកដល់ប្រជាជនខ្មែរគ្រប់រូបឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានលើកបង្ហាញឱ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា បានរម្លឹកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ។










