
ឯកឧត្តម សុខ លូ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន អាស៊ាន ហ្គេតវេ ខបភើរ៉េសិន (Asian Gateway Corporation) ដើម្បីបង្ហាញអំពីគម្រោងសួនឧស្សាហកម្មស្រូវអង្ករខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុន អាស៊ាន ហ្គេតវេ ខបភើរ៉េសិន (Asian Gateway Corporation) ដើម្បីបង្ហាញអំពីគម្រោងសួនឧស្សាហកម្មស្រូវអង្ករខេត្តបាត់ដំបង និងការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តបាត់ដំបង និង ក្រុមហ៊ុន Asian Gateway Corporation នាពេលខាងមុខ នៅសាលាប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។









