
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងយុគសម័យឌីជីថល
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិច្ចប្រជុំលើកទី១៧ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន បានអញ្ជើញជាអធិបតីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសំយោគក្នុងយុគសម័យឌីជីថល (ASEAN Multistakeholder Symposium on Mitigating Disinformation and Managing Synthetic Media in the Digital Era) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Reto Grüninger ប្រធានផ្នែកសហប្រតិបត្តិការនៃការិយាល័យសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំនៅកម្ពុជា ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានបំភាន់ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សាមគ្គីភាពសង្គម និងសុចរិតភាពនៃបរិយាកាសព័ត៌មាន។





